កីឡា

Chelsea មានផែនការចាយ៩០លានផោនទៀត ទិញខ្សែប្រយុទ្ធហ្គាណា ម្នាក់មកពី Bournemouth

RT News

The Fichajes ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងបង្ហាញមហិច្ឆិតា ក្នុងការតាមយកកីឡាករ ខ្សែប្រយុទ្ធ ដ៏ឆ្នើមម្នាក់ទៀតដែលកំពុងលេចធ្លោ នៅលីគកំពូលអង់គ្លេស។

កីឡាករ Antoine Semenya ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប​ AFC Bournemouth កំពុងអភិវឌ្ឍខ្លាំងមែនទែន នៅក្នុងលីគហើយជឿជាក់ថា បច្ចុប្បន្នកីឡាករ វ័យ២៥ឆ្នាំ សញ្ជាតិហ្គាណារូបនេះអាច មានតម្លៃប្រហែល ទៅដល់៩០លានផោន។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបហាក់ដូចជាមិនមានបញ្ហា អ្វីនោះទេ សម្រាប់ការចរចានេះ ហើយដែលនឹងអាចធ្វើឲ្យកីឡាកររូបនេះ ក្លាយជាកីឡាករ ដែលមានតម្លៃ ខ្លួនខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ របស់ក្លឹបជាមិនខាន៕

ប្រែសម្រួល៖ស៊ុន

Most Popular

To Top