អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា មហាសេដ្ឋីអាមេរិក លោក Bill Gates បានរិះគន់ប្រទេសស៊ុយអែត ចំពោះការរកប្រាក់បន្ថែមទៀតសម្រាប់វិស័យយោធា ខណៈដែលកាត់បន្ថយការប្តេជ្ញាចិត្ត ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ចំពោះកម្មវិធីជំនួយអន្តរជាតិ។
បទសម្ភាសន៍មួយទៅកាន់កាសែត Dagens Industri របស់ប្រទេសស៊ុយអែត កាលពីថ្ងៃពុធ លោក Gates មានភាពល្បីល្បាញ ដោយសារការចូលរួមរបស់លោក ក្នុងគម្រោងសប្បុរសធម៌ជាច្រើនជុំវិញពិភពលោក បានសម្តែងការសោកស្តាយដែលច្បាប់ថវិការបស់ប្រជាជាតិ Scandinavian នៅឆ្នាំនេះ មិនរាប់បញ្ចូលការបែងចែកសម្រាប់មូលនិធិសកល ជាអង្គការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់នៅទូទាំងពិភពលោក។
ការអត្ថាធិប្បាយលើការ ចំណាយយោធាដែលកំពុងកើនឡើងរបស់ទីក្រុង Stockholm លោក Gates បានបន្តថា បញ្ហានេះគួរតែត្រូវបាន ពិភាក្សាបន្ថែមទៀត។ លោកបានសាកសួរ ថា “តើនេះជាអ្វីដែលមនុស្សចង់ឃើញ ហើយវាពិតជាចាំបាច់មែនទេ?”
រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេស Benjamin Dousa បានឆ្លើយតបទៅនឹងការរិះគន់របស់លោក Gates សម្រាប់ការការពារការផ្លាស់ប្តូរអាទិភាពរបស់ប្រទេស។
បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ស៊ុយអែតបានបោះបង់ចោលអព្យាក្រឹតភាពរាប់សតវត្សរបស់ខ្លួន ហើយបានដាក់ពាក្យសុំចូលជាសមាជិក NATO ដែលវាត្រូវបានផ្តល់ឲ្យ ២ ឆ្នាំក្រោយមក។
កាលពីខែកក្កដា ទូរទស្សន៍រដ្ឋ SVTបាននិយាយថា រដ្ឋាភិបាលស៊ុយអែតមានបំណងបង្កើនអាយុទាហានអតិបរមាសម្រាប់អតីតមន្ត្រីយោធាពី ៤៧ ទៅ៧០ជាផ្នែកមួយនៃការជំរុញរបស់ខ្លួនឲ្យបង្កើនទាហានទ្វេដងដល់ ១១៥,០០០នាក់នៅឆ្នាំ២០៣០។
កាលពីដើមឆ្នាំនេះ សភា របស់ប្រទេសក៏បានអនុម័តច្បាប់ដោយសន្យាបន្ថែម ៣០០ ពាន់លានក្រូន័រ (៣១.៤ ពាន់លានដុល្លារ) ក្នុងការចំណាយលើកង កម្លាំងប្រដាប់អាវុធ ដែលជាកំពូល នៃការកើនឡើងថវិកាប្រចាំឆ្នាំ ៕
