បរទេស៖ យោងតាមការចេផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំងលោក Sebastien Lecornu បានប្រកាសលាលែងពីតំណែងតិចជាង១២ ម៉ោងប៉ុណ្ណោះបន្ទាប់ពីបានធ្វើការតែងតាំងគណៈរដ្ឋមន្ត្រីថ្មីរួចរាល់។
សភាបារាំងមានការបែកបាក់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តថវិកាថ្មី ដែលនឹងដោះស្រាយបំណុលកើនឡើង។
អតីតរដ្ឋមន្ត្រីការពារជាតិ លោក Lecornu រូបនេះបានក្លាយទៅជានាយករដ្ឋមន្ត្រីទី៧ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីបារាំង Emmanuel Macron និងជានាយករដ្ឋមន្ត្រីទី៥ក្នុងរយៈពេលទើបតែ២ឆ្នាំ។
ការលាលែងពីតំណែងភ្លាមៗរបស់គាត់មិនដល់មួយខែបន្ទាប់ពីការចូលកាន់តួនាទីធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីដែលបានកាន់តំណែងក្នុងរយៈកាលខ្លីបំផុតក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប។
លោក Lecornu ដែលជាអ្នកស្មោះត្រង់នឹងលោក Macron អស់រយៈពេលជាយូរមកហើយបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លាពីភាគីទាំងពីរនៃច្រកផ្លូវនយោបាយកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានបង្ហាញគណៈរដ្ឋមន្ត្រីថ្មីរបស់គាត់ដែលមិនផ្លាស់ប្តូរយ៉ាងខ្លាំងពីរដ្ឋាភិបាលមុនរបស់ Francois Bayrou ។ គណបក្សនានាទូទាំងរដ្ឋសភា បានគំរាមបោះឆ្នោតទម្លាក់ថែមទៀតផង៕
ប្រែសម្រួល៖ ស៊ុនលី
