ព័ត៌មានអន្តរជាតិ

ក្មេងប្រុសនីហ្សេរីយ៉ា ដែលធ្វើឲ្យ ពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពីឪពុកម្តាយ ទុកឲ្យស្លាប់នៅតាមផ្លូវ បានកសាងជីវិតថ្មីហើយ

នីហ្សេរីយ៉ា៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្មេងប្រុសនីហ្សេរីយ៉ា Hope ដែលធ្លាប់តែងស្រេកឃ្លាន នៅតាមដងផ្លូវ នៃប្រទេសនីហ្សេរីយ៉ា ត្រូវបានចាត់ទុកថា ជាកូនមេធ្មប់នោះ លោកបានសាងជីវិតថ្មី បន្ទាប់ពីត្រូវបានជួយសង្គ្រោះ ថ្មីៗនេះបានបញ្ចប់ការសិក្សា ថ្នាក់បឋមសិក្សា និងសុបិនចង់ក្លាយជាអ្នកសិល្បៈ។

កាសែត Daily Mail បានរាយការណ៍ថា រឿងរ៉ាវរបស់លោក Hope បានធ្វើឲ្យមានការចាប់អារម្មណ៍ជាសកល កាលពីឆ្នាំ ២០១៦ នៅពេលរូបភាពដ៏ គួរឲ្យខ្លាចមួយរបស់លោកកាលពីក្មេងអាយុ ២ ឆ្នាំ ដែលស្រេកឃ្លាន និងមានទម្ងន់ត្រឹមតែ៣ គីឡូក្រាម កាន់តុក្កតាដ៏ក្រៀមក្រំមួយ ហើយផឹកទឹកពីដបប្លាស្ទិក ដែលផ្តល់ដោយស្ត្រីនោះ ។

ឪពុកម្តាយរបស់លោកបានបោះបង់ចោលលោក ដោយជឿថា លោកត្រូវបានអារក្ស និងនាំសំណាងអាក្រក់ដល់គ្រួសាររបស់ពួកគេ ។ ទុកចោលដើម្បីរស់នៅលើសំណល់អេតចាយ តាមដងផ្លូវនៃទីក្រុង Akwa Ibom ប្រទេសនីហ្សេរីយ៉ា លោក Hope ត្រូវបានជួយសង្គ្រោះដោយលោកស្រី Anja Rinngren Loven ។

លោកស្រី Loven អាយុ ៤៧ ឆ្នាំ ស្ថាបនិក Land of Hope ដែលជាអង្គការក្រៅរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងអបិយជំនឿអំពីអាបធ្មប់ និងជួយសង្គ្រោះ “កូនមេធ្មប់” បាននិយាយពីការជួបលើកដំបូង របស់នាងជាមួយ Hope ថា គាត់ខ្សោយណាស់ ខ្ញុំបានឲ្យទឹកមួយកេសដល់គាត់ ហើយគាត់ក៏គ្មានកម្លាំង លើកវាដាក់មាត់ដែរ។

លោកស្រី Loven បានបន្តថា អបិយជំនឿជុំវិញអំពើអាបធ្មប់ ជារឿយៗនាំទៅដល់ការបោះបង់ចោល និងធ្វើបាបកុមារក្នុងប្រទេសនីហ្សេរីយ៉ា ។ ជាធម្មតាយើងជួយសង្គ្រោះកុមារដែលមានយ៉ាងហោចណាស់ ៤ ឬ៥ នាក់ យើងមិនអាចយល់ពីរបៀបដែលនរណាម្នាក់អាចគិតថា ក្មេងអាយុ ២ ឆ្នាំ គឺជាការគំរាមកំហែង ៕

Most Popular

To Top