កីឡា

Mateta អះអាងថានឹងចាកចេញពី Crystal Palace

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Jean-Philippe Mateta បានបង្ហើបអំពីផែនការរបស់ខ្លួននាពេលខាងមុខ។

កីឡាករ Mateta ដែលជាកីឡាករឆ្នើមនិងវិរៈបុរសរបស់ក្លឹបនាពេលកន្លងមកនោះបានបញ្ជាក់ថាគាត់ចង់បង្ហាញខ្លួនលេងនៅ Champions League និងពានរង្វាន់ធំៗជាច្រើនផ្សេងទៀត។

គួរឲ្យដឹងដែរថាការបង្ហាញខ្លួនរបស់កីឡាករ Matega នៅជាមួយនឹងក្លឹប Crystal Palace ប៉ុន្មានឆ្នាំចុងក្រោយពិតជាជួយដល់ក្លឹបខ្លាំងណាស់ដោយត្រឹម២រដូវកាលចុងក្រោយគាត់អាចរកគ្រាប់បាល់បានទៅដល់៣០គ្រាប់៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top