បុរសវ័យ៧០ឆ្នាំដែលធ្លាប់ដឹកនាំ ក្លឹបកាំភ្លើងធំArsenal ទទួលបានជោគជ័យប៉ុន្មាន ទសវត្សចុងក្រោយគឺលោកArsene Wenger បច្ចុប្បន្ននៅតែមិនទាន់អាចសម្រេចចិត្តក្នុងការបន្តលេង ជាមួយនឹងក្លឹបថ្មីណាមួយនៅឡើយប៉ុន្តែមានការ អះអាងចុងក្រោយថា បុរសរូបនេះនឹងអាចវិលត្រឡប់មកក្លឹបចាស់ នេះវិញជាមិនខាន។
កាសែតThe Mirror នៅថ្ងៃនេះបានសរសេរថា ក្រោយការចាកចេញកាលពីឆ្នាំ២០១៨ទីបំផុត នឹងអាចវិលត្រឡប់មកវិញហើយប៉ុន្តែមិនមែនជា តំណែងគ្រូបង្វឹកនោះទេតែក្នុងនាមជាបុគ្គលិកជាន់ខ្ពស់នៅផ្នែកណាមួយ នៃក្លឹបហើយជឿជាក់ថាការចចារគ្នានឹងធ្វើឡើង ក្នុងពេលឆាប់ៗនេះ។
លោកតាWengerធ្លាប់បង្វឹកក្លឹបនេះ អស់រយៈពេល២២ឆ្នាំមកហើយមុនពេលសម្រេចចិត្តចាកចេញ ក្រោយពេលដែលអ្នកគាំទ្របន្តការមិនសប្បាយចិត្តជាមួយនឹងទំរង់លេងរបស់គាត់ចុងក្រោយប៉ុន្តែបុរសរូបនេះនៅតែបន្តនិយាយថាលោកនឹងមានឈ្មោះជាអ្នកគាំទ្រក្លឹបនេះ ជារៀងរហូតដដែល៕
ប្រែសម្រួល៖ស៊ុនលី