ព័ត៌មានអន្តរជាតិ

តុលាការបារាំង កាត់ទោសមន្ត្រីបាល់ទាត់ជប៉ុនឲ្យជាប់គុក ១៨ ឆ្នាំពីបទមើលរឿងអាសអាភាសកុមារនៅលើយន្តហោះ

ប៉ារីស៖ មន្ត្រីតុលាការបាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីជាន់ខ្ពស់របស់សមាគមបាល់ទាត់ជប៉ុនម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែនៅប្រទេសបារាំង បន្ទាប់ពីបានមើលរូបភាពនៃការរំលោភបំពានផ្លូវភេទលើកុមារអំឡុងពេលធ្វើដំណើរតាមយន្តហោះ។

នេះបើយោងតាមកាសែត Le Parisien បាននិយាយថា Masanaga Kageyama ជានាយកបច្ចេកទេសរបស់សមាគមត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនក្នុងអំឡុងពេលឈប់សម្រាកនៅអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីសតាមផ្លូវទៅកាន់ប្រទេសឈីលីដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ ។

ការិយាល័យរដ្ឋអាជ្ញាតុលាការនៅទីក្រុង Bobigny ភាគខាងជើងនៃទីក្រុងប៉ារីស បានប្រាប់ AFP ថា “ការពិតត្រូវបានរកឃើញដោយបុគ្គលិកជើងហោះហើររបស់យន្តហោះដែលបានលើកឡើងពីការជូនដំណឹងបន្ទាប់ពីបានកត់សម្គាល់ឃើញថាបុរសដែលត្រូវបានកាត់ទោសកំពុងមើលរូបភាពអាសអាភាសរបស់កុមារនៅលើយន្តហោះ” ។

តុលាការបានកាត់ទោសបុរសអាយុ ៥៨ ឆ្នាំកាលពីថ្ងៃចន្ទឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ និងពិន័យជាប្រាក់ចំនួន ៥,០០០  អឺរ៉ូ (៥,៨៣០ ដុល្លារ) សម្រាប់ការនាំចូល កាន់កាប់ ថត ឬរក្សាទុករូបភាពអាសអាភាសរបស់អនីតិជនក្រោមអាយុ ១៥ ឆ្នាំ។ ការកាត់ទោសរបស់លោក រួមមានការហាមប្រាមការងារជាមួយអនីតិជនរយៈពេល ១០ ឆ្នាំ និងការហាមប្រាមមិនអោយត្រឡប់ទៅប្រទេសបារាំងវិញសម្រាប់ទសវត្សរ៍ក្រោយ។

លោក Kageyama ក៏នឹងត្រូវបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះជនល្មើសផ្លូវភេទជាតិបារាំងផងដែរ។

សមាគមបាល់ទាត់ (JFA) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចសន្យារបស់លោកនឹងត្រូវបានបញ្ចប់ដោយមានប្រសិទ្ធិភាពភ្លាមៗ។ សមាគមបាននិយាយថា JFA មើលឃើញថា នេះជាបញ្ហាដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង និងផ្តល់នូវការសុំទោសដោយស្មោះចំពោះការព្រួយបារម្ភ និងការរំខានដែលបង្កឡើង៕

Most Popular

To Top