កីឡា

Amorim ទទួលបានដំណឹងដ៏ល្អ មួយពីម្ចាស់ក្លឹប Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងអាចមើលឃើញវត្តមាន របស់គ្រូបង្វឹកលោក Ruben Amorimយ៉ាងហោចណាស់៣ឆ្នាំទៀត ទោះបីជាស្ថានភាពបច្ចុប្បន្ន ហាក់ដូចជាមិនល្អប្រសើរ សោះឡើយក្តី ។

Man UTD បានបញ្ចប់ទៅ នៅលេខរៀងទី១៥ កាលពីរដូវកាលមុនជា ចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់ក្លឹបប៉ុន្តែលោក Amorim នៅតែទទួលបានការទុក ចិត្តពីសំណាក់ ម្ចាស់ក្លឹបដដែល។

ក្នុងនោះម្ចាស់ក្លឹបលោក Sir Jim Ratcliffe បានបញ្ជាក់ជំហដ៏ គួរឲ្យភ្ញាក់ផ្អើលមួយថា ក្លឹបនឹងបន្តគាំទ្របេក្ខភាព ដឹកនាំរបស់លោក Amorim ទៀតព្រមទាំងរក្សាតំណែងនេះ ជូនគាត់យ៉ាងហោចណាស់៣ឆ្នាំទៀត ដើម្បីទុកពេលឲ្យគាត់អាច បន្តធ្វើការងារនិងអភិវឌ្ឍក្លឹបឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top