កីឡា

កីឡាករក្បាច់គុនចម្រុះ UFC លោក Conor McGregor ត្រូវបានព្យួរ ១៨ ខែ ដោយសារខកខាន ការធ្វើតេស្តសារធាតុ ហាមឃាត់ក្នុងកីឡា

អៀរឡង់ ៖នេះបើតាមការបញ្ជាក់ របស់អាជ្ញាធរប្រឆាំង សារធាតុហាមឃាត់ក្នុងកីឡា កាលពីថ្ងៃអង្គារថា កីឡាករក្បាច់គុនចម្រុះ ដែលមានប្រជាប្រិយភាព លោក Conor McGregor ត្រូវបានចេញការផ្អាកការ ប្រកួតជាផ្លូវការរយៈពេល ១៨ ខែ បន្ទាប់ពីខកខានការធ្វើតេស្តសារធាតុហាមឃាត់ ក្នុងកីឡាចំនួន ៣ ដងក្នុងរយៈពេល ១២ ខែ ។

នេះបើតាមការបញ្ជាក់របស់ Combat Sports Anti-Doping (CSAD) បានប្រាប់ថា កីឡាករជនជាតិអៀរឡង់ McGregor អាយុ ៣៧ ឆ្នាំ ជាអតីតជើងឯកប្រដាល់ទម្ងន់ស្រាល និងជា Ultimate Fighting Championship ត្រូវបានព្យួរការប្រកួតហើយ។

CSAD បាននិយាយថា លោក McGregor ជាអ្នកប្រយុទ្ធដែលអាចរកប្រាក់បានច្រើនបំផុតរបស់ UFC បានខកខានការធ្វើតេស្តចំនួន ៣ នៅថ្ងៃទី ១៣ ខែមិថុនា ថ្ងៃទី ១៩ ខែកញ្ញា និងថ្ងៃទី ២០ ខែកញ្ញាឆ្នាំមុន ដោយលាក់ខ្លួន មិនសហការក្នុងការធ្វើតេស្ត រកសារធាតុហាមឃាត់ក្នុងកីឡា។

ទីភ្នាក់ងារនេះបាននិយាយថា លោក McGregor បានសហការយ៉ាងពេញលេញជាមួយ នឹងការស៊ើបអង្កេតរបស់ខ្លួន ទទួលយកការទទួលខុសត្រូវ និងផ្តល់ព័ត៌មាន ដែលជួយពន្យល់ពីមូលហេតុ ដែលលោកខកខានការធ្វើតេស្តរកសារ ធាតុហាមឃាត់ក្នុងកីឡា។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា ទោះបីជាកត្តាកាត់បន្ថយទាំងនេះ ក៏ដោយ CSAD សង្កត់ធ្ងន់ថា ភាពត្រឹមត្រូវ នៃការដាក់ឯកសារ និងសមត្ថភាពក្នុង ការធ្វើតេស្ដ ដែលមិនមានការប្រកាស គឺមានសារសំខាន់ ចំពោះភាពជោគជ័យ នៃពិធីសារប្រឆាំងសារធាតុ ហាមឃាត់ក្នុងកីឡា UFC៕

Most Popular

To Top