កីឡា

Spurs ត្រៀមខ្លួនបញ្ចេញលុយ ៣០លានអឺរ៉ូចរចាកីឡាករវ័យក្មេងប្រេស៊ីលម្នាក់

កីឡាករប្រេស៊ីល Rayan ដែលបច្ចុប្បន្នកំពុងបង្ហាញទំរង់លេងដ៏គួរឲ្យទាក់ចិត្តយ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបក្នុងនោះមាន់ខ្នាយមាសរបស់ Spursគឺជាក្លឹបមុនគេដែលចង់បានគាត់ខ្លាំងជាងគេ។

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Spurs បានត្រៀមខ្លួនតាមរយៈកញ្ចប់លុយមួយរួចទៅហើយប្រមានជា ៣០លានអឺរ៉ូក្នុងការចរចាជាមួយនឹងកីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះ។

ក្រៅពីនោះកីឡាករ Rayanក៏កំពុងទាក់ចិត្តក្លឹបធំៗផ្សេងទៀតដូចជាតោខៀវ Chelsea ហង្សក្រហម Liverpool និង Aston Villa ផងដែរ។

គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបច្ចុប្បន្នកំពុងបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបនៅលីគកំពូលប្រេស៊ីល  Vasco da Gama៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top