ព័ត៌មានអន្តរជាតិ

ការហោះហើរអវកាស Blue Origin នាំស្ត្រីជនជាតិ កាហ្សាក់ស្ថានដំបូង ដែលជាអ្នកវិនិយោគ អ៊ុយក្រែនទៅកាន់លំហ

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា បេសកម្មទេសចរណ៍អវកាស NS-36 របស់ក្រុមហ៊ុនអវកាសយក្ស អាមេរិក Blue Origin បានបាញ់បង្ហោះជាមួយអ្នកដំណើរចំនួន ៦ នាក់ រួមទាំងស្ត្រីដំបូងបង្អស់ របស់កាហ្សាក់ស្ថាននៅក្នុងលំហ លើការហោះហើរចេញ ពីក្រោមបាតសមុទ្រយ៉ាងរលូន ។

ក្រុមហ៊ុនអាកាសចរណ៍ Blue Origin បានចាប់ផ្តើមបេសកកម្មទេសចរណ៍ អវកាសលើកទី ១៥ របស់ខ្លួន ដោយជោគជ័យកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ ដោយបានបញ្ជូនអ្នកដំណើរចំនួន ៦ នាក់ក្នុងការធ្វើដំណើរ ដ៏ខ្លីមួយហួស ពីបរិយាកាសផែនដី រួមទាំងស្ត្រីជនជាតិកាហ្សាក់ស្ថាន ដំបូងគេដែលធ្វើដំណើរ មកពីប្រទេសកាហ្សាក់ស្ថានផងដែរ។

រ៉ុក្កែត New Shepard របស់ក្រុមហ៊ុននេះ បានហោះចេញពីកន្លែងបាញ់បង្ហោះ West Texas របស់ខ្លួននៅម៉ោង ៩:៤០ ព្រឹកក្នុងស្រុក ដោយចាប់ផ្តើមជើងហោះហើរ ដែលត្រូវបានកំណត់ NS-36 ៕

Most Popular

To Top