កីឡា

Arsenal ត្រៀមលក់ចេញខ្សែប្រយុទ្ធម្នាក់ចេញក្នុងតម្លៃខ្លួនប្រមាណជា ៤៥លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានត្រៀមរួចរាល់ហើយក្នុងការសម្រេចចិត្តចុងក្រោយដើម្បីលក់ចេញខ្សែប្រយុទ្ធ Gabriel Jesusនៅខែមករាខាងមុខនេះ។

រដូងក្តៅកន្លងមកនេះ Arsenal បានចំណាយលុយទិញកីឡាករចំណូលថ្មីៗច្រើននាក់ណាស់ដូច្នេះចាំបាច់ក្លឹបត្រូវតែប្រមូលលុយមួយចំនួនត្រឡប់មកវិញពីកីឡាករក្នុងបញ្ជីដែលត្រូវលក់ចេញរបស់ខ្លួន។

ក្នុងនោះ Jesus ដែលបានចូលរួមក្លឹបតាំងតែពីខែកក្កដាឆ្នាំ២០២២នោះគឺនឹងក្លាយទៅជាគោលដៅធំបំផុតទី១សម្រាប់ខែមករានេះជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់៤៥លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top