កីឡា

Man UTD ត្រៀមខ្លួនប្រជែងខ្សែប្រយុទ្ធម្នាក់នៅ Juventus ជាមួយនឹង Chelsea

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចាតារាឆ្នើមវ័យក្មេង Kenan Yildiz ដែលកំពុងលេងឲ្យ Juventus។

តាមផែនការដូវក្តៅឆ្នាំ២០២៦នឹងក្លាយទៅជាគោលដៅសម្រាប់ការងារនេះទាំងដែលបានដឹងហើយថាក្លឹបនឹងត្រូវប្រជែងជាមួយនឹងតោខៀវ Chelsea ក៏ដោយ។

គួរឲ្យដឹងដែរថា Juventus វិញក៏មិនមានបំណងចង់លក់កីឡាកររូបនេះចេញដែរដូច្នេះការចរចាបន្តកុងត្រាក៏កំពុងធ្វើឡើងដែរ។

កីឡាករ Kenan Yildiz មានវ័យទើបតែ២០ឆ្នាំបានបង្ហាញខ្លួន៩០ដងមកហើយឲ្យឈុតធំនិងស៊ុតបញ្ចូលទីបានប្រមាណជា១៨គ្រាប់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top