បច្ចេកវិទ្យា

ទូរសព្ទ iPhone 17 លំដាប់កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple លក់ដាច់នៅប្រទេសវៀតណាមជាលើកដំបូង

VN Express

វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម៉ូដែល iPhone 17 ស្តង់ដាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានលក់ដាច់ជាងគេអស់ពីស្តុកក្នុងប្រទេសវៀតណាមជាលើកដំបូង ដែលពីមុនឃើញមានតែប្រភេទស្មាតហ្វូន Pro និង Pro Max ប៉ុណ្ណោះ។

លោក Nguyen Khanh មកពីទីក្រុងហាណូយបាននិយាយថា ខ្ញុំមិនអាចរកឃើញ iPhone 17 ពណ៌ស្វាយទំហំ 256 GB នៅហាងធំណាមួយទេ។ ចំណែកនាង Tran Thanh នៅ Tan Dinh Ward ទីក្រុង HCMC បាននិយាយថា នាងសុខចិត្តបង់ប្រាក់បន្ថែមសម្រាប់ iPhone 17 ស្តង់ដារ 512 GB ពណ៌បៃតង ប៉ុន្តែមិនអាចរកវាក្នុងស្តុកនៅគ្រប់ទីកន្លែងបានទេ។

ខ្សែសង្វាក់លក់រាយធំ ៗ បាននិយាយថា ប្រភេទស្មាតហ្វូនពណ៌ស្វាយ បៃតង និងសនៃទូរស័ព្ទ iPhone 17 ស្តង់ដារភាគច្រើនគឺអស់ពីស្តុក ខណៈដែលវ៉ារ្យ៉ង់ពណ៌ខ្មៅមានត្រឹមតែ 512 GB ប៉ុណ្ណោះ។

ហាង CellPhoneS ដែលជាអ្នកលក់បន្តរបស់ Apple ដែលមានការអនុញ្ញាតបាននិយាយថា អ្នកប្រើប្រាស់ជាច្រើនចាប់អារម្មណ៍លើ iPhone 17 ជាងម៉ូដែលស្តង់ដារជំនាន់មុន។ កញ្ចប់ទីមួយនៃ iPhone 17 របស់ខ្លួនបានលក់អស់ ហើយការបញ្ជាទិញថ្មីត្រូវបានកំណត់ពេលសម្រាប់ចែកចាយនៅចុងខែតុលា។ នេះជាលើកទីមួយហើយដែលម៉ូដែល iPhone ស្តង់ដារទាញបានតម្រូវការខ្លាំងបែបនេះ។

ហាងតូចៗមួយចំនួនកំពុងផ្តល់ជូនម៉ូដែលពណ៌ស្វាយ និងបៃតងក្នុងតម្លៃ ២-៣ លានដុង (៧៦-១១៤ ដុល្លារអាមេរិក) ខ្ពស់ជាងតម្លៃផ្លូវការ។

លោក Hoang Tuan ម្ចាស់ហាង iPhone មួយកន្លែងនៅផ្លូវ Pho Hue ក្នុងទីក្រុងហាណូយ បាននិយាយថា iPhone 17 ផ្តល់នូវការអាប់ដេតជាច្រើនលើម៉ូដែលស្តង់ដារមុន រួមទាំងអេក្រង់ធំជាងមុនជាមួយនឹងបច្ចេកវិទ្យា ProMotion 120 Hz ខណៈតម្លៃទាបជាង Pro version ១០ លានដុង (៣៨០ ដុល្លារ)៕

Most Popular

To Top