យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹថាក្លឹប Real Madrid បានបញ្ជាក់ថាពួកគេអាចចុះហត្ថលេខាសាជាថ្មីក្នុងការនាំយកកីឡាករវ័យក្មេង Nico Paz មកវិញពេលណាក៏បាន។
ការអះអាងនេះធ្វើឡើងក្រោយមានការបញ្ជាក់អំពីផែនការអនាគតរបស់កីឡាករ Paz ដោយប្រធានក្លឹបដែលគាត់កំពុងលេងឲ្យបច្ចុប្បន្នគឺក្លឹប Como។
គួរឲ្យដឹងដែរថា Real Madrid លក់ Paz ទៅឲ្យ Como កាលពីឆ្នាំ២០២៤ ប៉ុន្តែយ៉ាងណាក្តីគេជឿជាក់ថានៅក្នុងលក្ខខណ្ឌដែលអាចទិញយកកីឡាកររូបនេះវិញក្នុងតម្លៃ៩លានអឺរ៉ូក្នុងឆ្នាំ២០២៦ឬ១០លានអឺរ៉ូក្នុងឆ្នាំ២០២៧៕
ប្រែសម្រួល៖ ស៊ុនលី
