The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានធ្វើការព្រមានអ្នកគាំទ្រ ក្លឹបនឹងអាចប្រឈមមុខ ទៅនឹងការបាត់បង់កីឡាករ Isak ក្នុងករណី ដែលក្លឹប Barcelona នឹងអាចចែកផ្លូវជាមួយ នឹងកីឡាករវ័យចំណាស់ Lewandowski នៅពេលខាងមុខ។
តាមកុងត្រាកីឡាករខ្សែប្រយុទ្ធលេខ៩ ជនជាតិប៉ូឡូញរូបនេះ នឹងបញ្ចប់កុងត្រាជាផ្លូវការជាមួយនឹង Barcelona ហើយនៅរដូវក្តៅខាងមុខ ខណៈដែលក្លឹបមិនទាន់អាច ស្វែងរកកីឡាករ ណាមកជំនួស តំណែងកីឡាករ វ័យ៣៧ឆ្នាំរូប នេះនៅឡើយ។
យ៉ាងណាក្តី Isak ដែលបានចូលរួមជាមួយនឹងក្លឹប Liverpool កាលពីមួយខែមុន ក្នុងតម្លៃខ្លួន១២៥លានផោនរូបនេះពីក្លឹប Newcastle គឺនៅមិនទាន់មានស្ថេរភាពល្អ នៅឡើយទាំងការបង្ហាញខ្លួន លេងនិងលទ្ធផលដែលរំពឹងទុក៕
ប្រែសម្រួល៖ស៊ុនលី
