កីឡា

ឧកញ្ញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាអាណត្តិថ្មីប្តេជ្ញាចិត្តជំរុញ និងអភិវឌ្ឍន៍កីឡាវូស៊ូឲ្យកាន់តែរីកចម្រើនខ្លាំងឡើងៗ

ភ្នំពេញ៖ឧកញ្ញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាអាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ បានមានប្រសាសន៍ថា ក្នុងនាមត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាអាណត្តិថ្មីប្តេជ្ញាចិត្តជំរុញ និងអភិវឌ្ឍន៍កីឡាវូស៊ូឲ្យកាន់តែរីកចម្រើនខ្លាំងឡើងៗ និងជួយដោះស្រាយបញ្ហាដែលបង្កឲ្យមានការរាំងស្ទាក់ការងារសហព័ន្ធនេះ ដើម្បីទទួលបានភាពយ៉ាងរលូន។

ឧកញ្ញ៉ា ស្រ៊ុន ប៊ុនថាតបានលើកឡើងក្នុងឱកាស ក្នុងមហាសន្និបាតសហព័ន្ធកីឡាវូស៊ូកម្ពុជាបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៧ឆ្នាំ២០២៥-២០២៩ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាវូស៊ូបានបោះឆ្នោត តែងតាំងលោកជាប្រធាន ។

ក្នុងឱកាសមហាសន្និបាតសហព័ន្ធកីឡាវូស៊ូកម្ពុជា បញ្ចប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៧ឆ្នាំ២០២៥-២០២៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ព្រំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា និងលោក ទុយ វិច្ឆិកា ប្រធានការិយល័យកីឡាទំនើបតំណាងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ព្រមទំាងអ្នកតំណាងក្លិប និងសមាគមកីឡាវូស៊ូ។

សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៥-២០២៩ មានចំនួន ១៣ រូបរួមមាន ឧកញ្ញ៉ា ស្រ៊ុន ប៊ុនថាត ជាប្រធាន លោក ម៉ែន ម៉ាលីន អនុប្រធាន លោកស្រី ព្រាប ម៉ូនីកា អនុប្រធាន លោក សុខ គឹមសេង លោក ម៉ុង ប៊ុនថា អនុប្រធាន លោក ជា ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ លោកស្រី ម៉ៅ មុយចាន់នីដា អគ្គលេខាធិការរង លោក កោង ឆៃហុង អគ្គហិរញ្ញឹក លោក ណារ៉ា អេលីហ្សា អគ្គហិរញ្ញឹករង លោកស្រី ម៉ៅ ច័ន្ទសូរិយា សមាជិក លោក សួង ចំណាន សមាជិក លោក ឃឹម សុខលាង សមាជិក និងលោកស្រី មួយ គួង សមាជិក ៕

ដោយ៖លី ភីលីព

Most Popular

To Top