ទីក្រុងបាងកក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅទីក្រុងបាងកកបានចាប់ខ្លួនបុរសជនជាតិឥណ្ឌាអាយុ ៤២ ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ថា បានគំរាមកំហែងមនុស្សដោយកាំភ្លើងភ្ជង់ស្ថិតនៅសង្កាត់ Siam Square ជាតំបន់ដែលមានមនុស្សច្រើន។
បុរសនោះត្រូវបានគេស្គាល់ឈ្មោះថា លោក Sahil Ram Thadani ត្រូវបានគេឃើញស្រែកដាក់អ្នកធ្វើដំណើរឆ្លងកាត់នៅមុខ Novotel Bangkok នៅ Siam Square Soi 6 ក្នុងសង្កាត់ Pathum Wan កាលពីថ្ងៃទី ១៣ ខែតុលា ដោយធ្វើឲ្យអ្នកធ្វើដំណើរផ្សេងទៀតមានការភ្ញាក់ផ្អើល និងអំពាវនាវមានការជួយពីក្រុមប៉ូលីស។
នេះបើយោងតាមសារព័ត៌មាន Bangkok Post ថា មន្ត្រីបាននិយាយថា អាកប្បកិរិយាខុសប្រក្រតីរបស់លោក Thadani ទំនងជាបណ្ដាលមកពីការប្រើប្រាស់កញ្ឆា។ របាយការណ៍របស់ប៉ូលីសបានលាតត្រដាងថា លោកធ្លាប់បម្រើការជានាយកក្រុមហ៊ុនចំនួន ៣ ក្នុងប្រទេសឥណ្ឌា ដែលក្រុមហ៊ុនទាំងអស់បានឈប់ដំណើរការចាប់តាំងពីពេលនោះមក ។
វីដេអូនៃឧប្បត្តិហេតុដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេត បង្ហាញពីប៉ូលិស និងសន្តិសុខព្យាយាមធ្វើឲ្យគាត់ស្ងប់។ លោក Thadani បានចោទប្រកាន់ថា មិនគោរពតាមការបញ្ជារបស់ពួកគេ ហើយបានម៉ាកវត្ថុមួយដែលមានលក្ខណៈស្រដៀងនឹងកាំភ្លើងដែលក្រោយមកត្រូវបានគេបញ្ជាក់ថា ជាកាំភ្លើងខ្លី៕
