យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Joshua Zirkee ត្រូវបានគេរាយការណ៍ថា គឺមានបំណងក្នុងការចាកចេញ ពីក្លឹបបិសាចក្រហម Man UTD ហើយនៅខែមករាខាងមុខនេះ ។
ដំណឹងនេះធ្វើឡើងនៅក្រោយពេល ដែលកីឡាកររូបនេះហាក់ដូចជាមិនបាន ស្ថិតនៅក្នុងជម្រើសឈុតធំរបស់ក្លឹបទៀតឡើយក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកលោក Amorim Ruben ហើយបច្ចុប្បន្នទើបតែបានបង្ហាញខ្លួនបាន៣ដងប៉ុណ្ណោះនៅរដូវកាលនេះ។
យ៉ាងណាក្តីគេជឿជាក់ថាកីឡាកររូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗចំនួន២នៅអ៊ីតាលី។គេជឿជាក់ថាកីឡាករមិនមានបំណងចង់បន្តនៅ Old Trafford ទៀតទេដើម្បីអាចធានាបានឈ្មោះលេងនៅជម្រើសជាតិហូឡង់នៅឆ្នាំ២០២៦៕
ប្រែសម្រួល៖ស៊ុនលី
