កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Annie សមាជិកគ្រួសារ Samsung chaebol របស់ប្រទេសកូរ៉េខាងត្បូង ទទួលបានការចាប់អារម្មណ៍ យ៉ាងទូលំទូលាយ ចំពោះឥទ្ធិពលរបស់នាង ដែលកំពុងកើនឡើង ទាំងនៅក្នុងវិស័យ K-pop និងម៉ូដសម្លៀកបំពាក់។
ក្នុងកម្មវិធី Paris Fashion Week 2025 នៅដើមខែតុលា នាងវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាភ្ញៀវសម្រាប់ម៉ាកល្បីៗ រួមមាន Versace, Balmain និង Saint Laurent ។ អ្នកគាំទ្រនៅលើបណ្ដាញសង្គម បានសរសើរពីស្ទីលបែបយុវវ័យ និងទំនើបរបស់នាង។
នាងបានកើត Moon Seo Yoon បង្ហាញខ្លួនកាលខែមិថុនា ឆ្នាំ ២០២៥ ក្នុងនាមជាសមាជិកនៃ Allday Project ដែលជាក្រុម K-pop មានសមាជិក ៥ នាក់នៅក្រោម The Black Label ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YG Entertainment ជាក្រុមហ៊ុនគ្រប់គ្រង Blackpink ។
ប្រវត្តិគ្រួសាររបស់នាង គឺជាប្រធានបទ នៃការពិភាក្សា ចាប់តាំងពីនាងបង្ហាញខ្លួនដំបូង។ នាង គឺជាកូនស្រីរបស់ Chung Yoo Kyung ប្រធានក្រុមហ៊ុនលក់រាយ និងចែកចាយប្រណីត Shinsegae និងជាចៅស្រីរបស់ Lee Myung Hee ដែលជាកូនស្រីពៅរបស់ស្ថាបនិកក្រុមហ៊ុន Samsung Group Lee Byung Chul (១៩១០-១៩៨៧) ៕
