The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកក្លឹប AT Madrid លោក Diego Simeone គឺជាបានបង្ហាញនូវការគោរពនិង ចាប់អារម្មណ៍ជាមួយនឹងខ្សែ ប្រយុទ្ធប៉ូឡូញវ័យចាស់ Robert Lewandowski យ៉ាងខ្លាំង។
ប្រភពដដែលជឿ ជាក់ទៀតថា ប្រសិនបើកីឡាកររូបនេះ នឹងអាចក្លាយទៅជាកីឡាករ ដែលមិនមានតម្លៃខ្លួន នៅរដូវកាល ដោះដូរខាងមុខនោះក្លឹប AT Madrid ច្បាស់ណាស់នឹងមិនទុកឳ្យឳកាសនេះ កន្លងទៅនោះទេ។
គួរឲ្យដឹងដែរថាបច្ចុប្បន្ន Barcelonaមានវត្តមានកីឡាករ ប្រយុទ្ធវ័យក្មងៗជាច្រើនរូបដូច្នេះ Lewandowski ក៏នឹងមិនអាចបន្តនៅបានយូរពេកនោះដែរនៅទី នេះហើយគឺអាចមានពេលវេលាមួយ រដូវកាលចុងក្រោយ នៃអាជីពរបស់គាត់ជាមួយនឹង AT Madrid៕
ប្រែសម្រួល៖ស៊ុនលី
