ព្រឹត្តិការណ៍

សង្គ្រាមនុយក្លេអ៊ែរ ស្ទើរតែផ្ទុះឡើងម្តង កាលពីឆ្នាំ ១៩៦៧ ដោយសារ មូលហេតុមួយនេះ

កាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ១៩៦៧ ជាពេលវេលាស្ថិតនៅពាក់កណ្តាល នៃសម័យសង្គ្រាមត្រជាក់ រវាងប្រទេសកុម្មុយនីសនិងសេរី ។ កាលពីថ្ងៃនោះកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដែលកំពុងត្រៀមខ្លួនបង្ហោះយន្តហោះចម្បាំង ដែលបំពាក់ទៅដោយអាវុធនុយក្លេអ៊ែរ ដើម្បីទៅវាយប្រហារទៅលើប្រទេសសូវៀត ដោយសារតែអាមេរិកបានគិតសហភាពសូវៀត បានកំពុងធ្វើការរំខានទៅដល់រ៉ាដា នៃទីភ្នាក់ងារស៊ើបការណ៍ពិសេសរបស់ខ្លួន ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីយន្តហោះ ដែលស្ទើរតែហោះចេញដំណើរទៅកាន់សហភាពសូវៀត ដើម្បីទំលាក់គ្រាប់នុយក្លេអ៊ែរប៉ុន្តែក្រុមអ្នកព្យាករណ៍អាកាសធាតុ របស់អាមេរិកបានធ្វើការរាយការណ៍ទាន់ពេល ដោយបានបញ្ជាក់ថាសញ្ញាដែលរំខានមកលើរ៉ាដារបស់ខ្លួននោះ តាមពិតជាគឺព្យុះដែលកើតឡើង នៅក្នុងប្រព័ន្ធសូឡាដែលបានធ្វើឲ្យរលកកំដៅ បានកើនឡើងនៅលើផែនដី។

យើងអាចគិតបានថាប្រសិនបើជាអាមេរិកអាចទំលាក់គ្រាប់នុយក្លេអ៊ែរទៅលើសហភាពសូវៀតនៅពេលនោះមិនដឹងពិភពលោកនឹងមកទល់បច្ចុប្បន្ននឹងក្លាយទៅជាយ៉ាងណានោះទេព្រោះថាសូវៀតក៏មានគ្រាប់នុយក្លេអ៊ែររបស់ខ្លួនផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top