ប្រកួតយប់មិញរវាងក្រុមម្ចាស់ផ្ទះ Liverpool និងក្រុមភ្ញៀវ Man UTD បានបញ្ចប់ទៅក្នុងលទ្ធផល២ទល់នឹង១ដែលក្នុងនោះ Liverpool បានគ្របខ្លាំងទៅលើក្រុមភ្ញៀវ។
សំណាងមិនល្អឡើយម្ចាស់ផ្ទះ Liverpool រកបានតែ១គ្រាប់គត់ដោយខ្សែប្រយុទ្ធ Gakpo នៅនាទីទី៧៨បាត់បង់៣ពិន្ទុនៅក្នុងទឹកដីរបស់ខ្លួន Anfield ។
ដោយឡែក២គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ Mbeumo តាំងតែពីនាទីទី២និង១គ្រាប់ទៀតចុងម៉ោងនិងជាគ្រាប់ជ័យជំនះផងដោយកីឡាករខ្សែការពារ Harry Maguire នាទីទី៨៤។
បញ្ចប់ការប្រកួត Man UTD យកបាន៣ពិន្ទុនៅក្នុងទឺកដីរបស់ Liverpool ឡើងទៅលេខ៩បណ្តោះងាសន្នមាន១៣ពិន្ទុខណៈដែល Liverpool បន្តនៅលេខរៀងទី៤មាន១៥ពិន្ទុ៕
ប្រែសម្រួល៖ ស៊ុនលី
