កីឡា

ប្រទេសម៉ារ៉ុកបង្កើត ប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្លួន បន្ទាប់ពីលើពានរង្វាន់ ពានរង្វាន់ FIFAAU-20WorldCup ឆ្នាំ 2025

ម៉ារ៉ុក ៖ ក្រុមបាល់ទាត់ជម្រើសជាតិ U20 របស់ប្រទេសម៉ារ៉ុក លើពានរង្វាន់នៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ FIFAAU-20 World Cup 2025 លើកដំបូង ក្នុងប្រវត្តិសាស្ត្រ សម្រាប់ប្រទេសរបស់ខ្លួន បន្ទាប់ពីក្រុមនេះបាន ទទួលជ័យជម្នះ ២-០ លើក្រុមអាហ្សង់ទីននៅទីក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃអាទិត្យ ។

ជ័យជម្នះនេះគឺជាជើងឯកពិភពលោកលើកដំបូង របស់ក្រុមអាហ្វ្រិកខាងជើងក្នុងកម្រិតនេះ ហើយកើតឡើងប៉ុន្មាន ខែបន្ទាប់ពីក្រុមនេះទទួលបានចំណាត់ថ្នាក់លេខ ២ នៅ TotalEnergies CAF U-20 Africa Cup of Nations ។ ជ័យជម្នះនេះធ្វើឲ្យម៉ារ៉ុកក្លាយជាប្រទេសអាហ្វ្រិកទី ២ បានឈ្នះពានបន្ទាប់ពីហ្គាណាដែលបានគ្រងមកុដក្នុងឆ្នាំ២០០៩ បន្ទាប់ពីចាញ់វគ្គផ្ដាច់ព្រ័ត្រ កាលឆ្នាំ ១៩៩៣ និង២០០១។

សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការ ប្រកួត គ្រូបង្វឹក Mohamed Ouahbi បាននិយាយថា ។ ជ័យជម្នះនេះបានឆ្លុះបញ្ចាំង ពីឆ្នាំដ៏លំបាកដែលក្រុមបានស៊ូទ្រាំ ។ លោកក៏បានថ្លែងអំណរគុណដល់ស្តេច Mohammed VI ចំពោះការខិតខំប្រឹងប្រែង របស់គាត់ក្នុងការអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេសនេះ។

នេះបើយោងតាម BBC បានឲ្យដឹងថា ស្តេចម៉ារ៉ុកបានអបអរសាទរ ក្រុមសម្រាប់ការទទួលជ័យជម្នះ World Cup ជាប្រវត្តិសាស្ត្រតាមតេឡេក្រាម ។ ស្តេច Mohammed VI របស់ពួកគេបានបង្ហាញស្មារតីនៃសាមគ្គីភាព និងភាពសុខដុមរមនា និងការសម្តែងប្រកបដោយវិជ្ជាជីវៈ ដ៏អស្ចារ្យដោយហៅសមិទ្ធិផលនេះថា ជាប្រភពនៃមោទនភាពសម្រាប់ជាតិ និងអាហ្វ្រិក។

កីឡាករ Othmane Maamma ទទួលបានបាល់មាសបន្ទាប់ពីជាប់ឈ្មោះជាកីឡាករស៊ុតបានគ្រាប់បាល់ច្រើនជាងគេ ខណៈវីរបុរសនៃការប្រកួតចុងក្រោយ កីឡាករ Yassir Zabiri ទទួលបានបាល់ប្រាក់ជាកីឡាករ ល្អបំផុតទី២របស់ការប្រកួត៕

Most Popular

To Top