បារ៉ែន៖ កីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញែល ដែលទទួលបានមេដាយសំរឹទ្ធលើប្រភេទវិញ្ញាសាប្រយុទ្ធ Class D over ប្រភេទទម្ងន់ ៥១ ដល់ ៥៥ គីឡូក្រាមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន (3rd Asian Youth Games 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានជួយឲ្យកម្ពុជាឈរចំណាត់ថ្នាក់លេខ ៩ នៃតារាងមេដាយ។

កីឡាករ ភុក ដានីញែល ទទួលបានមេដាយសំរឹទ្ធក្រោយចាញ់កីឡាករជម្រើសជាតិឥណ្ឌូនេស៊ី Habbil Furgon Winata នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃប្រភេទកីឡាបញ្ចសីឡាត់។ គិតត្រឹមថ្ងៃទី២១ ប្រទេសអ៊ុយប៊ែគីស្ថាន ឈរនៅចំណាត់ថ្នាក់លេខ ១ ទទួលបានមេដាយមាស ៨គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង តាមក្រោយដោយប្រទេសឥណ្ឌូណេស៊ី ឈរចំណាត់ថ្នាក់លេខ ២ ដោយឡែកកម្ពុជាឈរចំណាត់ថ្នាក់លេខ ៩ ទទួលបានមេដាយសំរឹទ្ធ១គ្រឿង។


លោក អ៊ួ តារា អគ្គលេខាធិការតំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានជូនដំណើរគ្រូបង្វឹក កីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ បាននិយាយថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបញ្ជូនក្រុមកីឡាចំនួន ៤ នាក់ ក្នុងនោះលោក វី តារ៉ា ជាគ្រូបង្វឹក លោក សាន អង្គររាជវ័ន្ត មន្ត្រីបច្ចេកទេសជាអាជ្ញាកណ្តាល ចៅក្រម កីឡាករ ភុក ដានីញ៉ែល វិញ្ញាសារប្រយុទ្ធ Class D ប្រភេទទម្ងន់ ៥១ -៥៥ កីឡូក្រាម និងកីឡាការិនី ដេត ស្រីយ៉ាល វិញ្ញាសាប្រយុទ្ធ Class D ប្រភេទទម្ងន់ ៥១ -៥៥ កីឡូក្រាម៕




ដោយ៖ លី ភីលីព
