ហ្វីលីពីន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករកាយសម្ព័ន្ធម្ចាស់ជើង ឯកអូឡាំពិកជនជាតិហ្វីលីពីន Carlos Yulo នឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA Games 33 នៅខែធ្នូខាងមុខនេះទេ បន្ទាប់ពីប្រទេសម្ចាស់ផ្ទះថៃ បានណែនាំច្បាប់ ដែលកំណត់លោកឲ្យ ឈ្នះមេដាយមាសតែមួយគ្រឿង ប៉ុណ្ណោះ ។
លោក Cynthia Carreon ប្រធានសមាគមកីឡាកាយសម្ព័ន្ធ នៃប្រទេសហ្វីលីពីន (GAP) បានប្រាប់ Rappler កាលពីថ្ងៃទី ១៨ ខែតុលាថា កីឡាកររូបនេះនឹងមិន ចូលរួមប្រកួតទេ មិនមែនទាល់តែសោះ ។ ប្រទេសថៃ មិនគិតពីអត្តពលិកឡើយ ពួកគេកំពុងគិតពីការទទួលបានមេដាយ ដែលពួកគេអាចមាន។
ប្រព័ន្ធផ្សព្វផ្សាយកាលពីមុនបានរាយការណ៍ថា ប្រទេសថៃ បានដកចេញ នូវព្រឹត្តិការណ៍ទាំងអស់ជុំវិញ និងក្រុមដែលហ្វីលីពីនត្រូវ បានចាត់ទុកថា ជាក្រុមដែលពេញចិត្ត។ ពួកគេក៏បានដាក់កំណតើ មេដាយលើកីឡាកាយសម្ព័ន្ធដូចជា កីឡាករ Yulo ដោយកំណត់លោកឲ្យឈ្នះ បានមេដាយមាសតែមួយប៉ុណ្ណោះ បើទោះជាលោកប្រកួតក្នុង ឧបករណ៍ច្រើនក៏ដោយ។
កីឡាករ Yulo វ័យ២៥ឆ្នាំ បានចូលរួមប្រកួត SEA Games ចំនួន ៣ លើក ដោយឈ្នះមេដាយមាស៩ គ្រឿង និងប្រាក់៩ គ្រឿង។ លោកបានបន្ថែមមេដាយមាស អូឡាំពិកចំនួន ២ គ្រឿង នៅប៉ារីស ឆ្នាំ ២០២៤ ។
ព្រឹត្តិការណ៍ SEA Games លើកទី៣២ នៅកម្ពុជា លោកដណ្តើមបានមេដាយមាស ២ គ្រឿង និងប្រាក់២ គ្រឿង ខណៈម្ចាស់ផ្ទះអនុញ្ញាតឲ្យលោកឈ្នះបានមេដាយអតិបរមាចំនួន ៤ ក្នុងចំណោម៧វិញ្ញាសា។ មិត្តរួមក្រុមរបស់លោក John Ivan Cruz និង Juancho Miguel Besana ក៏ដណ្តើមបានមេដាយមាស ៕
