កីឡា

Arsenal ស៊ុត៤គ្រាប់មិនឲ្យ AT Madrid តដៃរួចឡើយក្នុងក្របខណ្ឌ Champions League យប់មិញ

ក្នុងការប្រកួតយប់មិញនេះ រវាងក្រុមកាំភ្លើងធំ Arsenal និងក្រុម AT Madrid លទ្ធផលបញ្ចប់ទៅ គួរឲ្យភ្ញាក់ផ្អើល៤ទល់នឹង០។

Arsenal ស៊ុតបាន ដល់ទៅ៤ គ្រាប់មិនឲ្យ AT Madrid របូតគ្រាប់បាល់សង មកវិញឡើយ ។ គ្របា់បាល់ដំបូងកើត ឡើងនៅតង់ទី២ដោយកីឡាករ Magalhaes នាទីទី៥៧និងមួយទៀតដោយ Martinelli នាទីទី៦៤។ដោយឡែក Gyokeres អាចរកគ្រាប់បាល់បានទៅដល់២គ្រាប់ម្នាក់ ឯងនាទីទី៦៧និង៧០។

គួរឲ្យដឹងដែរថាក្នុងក្របខណ្ឌ Champions League កន្លងមកនេះ ក្រុមរបស់លោក Mikel Arteta បានបន្តជ័យជំនះ៣ប្រកួតជាប់គ្នារហូតមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top