ព្រឹត្តិការណ៍

ឥណ្ឌាដាក់ពង្រាយ មីស៊ីលប្រឆាំងរថក្រោះ និងអាវុធដទៃទៀត នៅតាមព្រំដែន ជាមួយប៉ាគីស្ថាន

បរទេស៖ ប្រទេសឥណ្ឌាបានពង្រឹងអំណាចយោធារបស់ខ្លួន នៅតាមព្រំដែនរបស់ខ្លួន ជាមួយប្រទេសប៉ាគីស្ថាន ដែលជាគូប្រជែងដ៏ធំ តាមរយៈការដាក់ពង្រាយមីស៊ីល ប្រឆាំងរថក្រោះធុនធ្ងន់ (ATGM) និងអាវុធដទៃទៀត ចំពេលមានការកើនឡើង នៃការរំលោភបទឈប់បាញ់ និងការជ្រៀតចូល នៃភេរវករ ចូលក្នុងប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Manoj Mukund Naravane អគ្គមេបញ្ជាការកងទ័ពឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថាប្រទេសនេះបានពង្រឹងសន្តិសុខ ដោយការដាក់ពង្រាយកងទ័ពនិងអាវុធ ដូចជាកាំភ្លើងវាយប្រហារ Sig Sauer និងមីស៊ីលប្រឆាំងរថក្រោះ Spike នៅតាមបណ្តោយបន្ទាត់នៃការគ្រប់គ្រង (LoC) ដែលជាព្រំដែនជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន នៅ តំបន់កាស្មៀរ។

លោកបាននិយាយថា អាវុធ (កាំភ្លើងវាយប្រហារ Sig Sauer និងកាំជ្រួចប្រឆាំងរថក្រោះ Spike) ត្រូវបានទទួលហើយកំពុងត្រូវបានដាក់ពង្រាយ និងចេញឱ្យកងទ័ព។

ដោយបញ្ជាក់ថាប៉ាគីស្ថានកំពុងព្យាយាម រុញច្រានក្រុមភេរវករនៅក្នុងប្រទេសឥណ្ឌាពីជំរំ និងមូលដ្ឋានគ្រឹះរបស់ពួក គេប្រមុខកងទ័ពឥណ្ឌាបានអះអាងថា ភាគច្រើននៃការប៉ុនប៉ងជ្រៀតចូល របស់ភេរវករត្រូវបានរារាំង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top