វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរនៅភាគខាងជើង ប្រទេសវៀតណាម បានឃាត់ខ្លួនម្ចាស់រោង សត្តឃាតមួយ ដោយចោទប្រកាន់ពីបទស្តុក សាច់ជ្រូកជិត ៣៨ តោន ដែលបានឆ្លងមេរោគប៉េស្តជ្រូក អាហ្វ្រិកដើម្បីលក់យក ចំណេញពេលក្រោយ។
ប៉ូលីសខេត្ត Phu Tho កាលពីថ្ងៃទី ២១ ខែតុលា បាននិយាយថា លោក Phan Van Phong អាយុ ៦០ ឆ្នាំ ត្រូវបានចាប់ខ្លួន និងកាត់ទោសពីបទរំលោភ លើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញកន្លែងផ្ទុកត្រជាក់ចំនួន ៥ ពោរពេញទៅដោយសាច់ ដែលមានមេរោគក្នុងកន្លែង របស់លោកស្ថិតនៅឃុំ Vinh Hung ហើយសាច់ជ្រូក និងស្បែកជាច្រើនបានប្រែពណ៌ និងមានស្នាមក្រហម ។
យោងតាមអ្នកស៊ើបអង្កេតបាននិយាយា ខណៈពេលដែល ASF បានរីករាលដាលពាសពេញកសិដ្ឋានក្នុងស្រុកកាលពីដើមឆ្នាំនេះ កសិករជាច្រើនបានលក់ ឬផ្តល់ឲ្យជ្រូកដែលងាប់ ឬឆ្លងមេរោគក្នុងតម្លៃទាបបំផុតដើម្បីកាត់បន្ថយការខាតបង់។ អាជីវករ និងប្រតិបត្តិកររោងសត្តឃាត រួមទាំងលោក ផុង បានចោទប្រកាន់ថា បានកេងចំណេញពីស្ថានការណ៍ ដូចជាប្រមូលជ្រូកមានជំងឺសម្លាប់ និងបង្កកសាច់ដោយសង្ឃឹមថា នឹងលក់បន្តនៅពេល ក្រោយដើម្បីចំណេញ ។ អ្នកខ្លះថែមទាំងដឹកជ្រូកឈឺពីតំបន់ផ្ទុះមេរោគទៅតំបន់ផ្សេងទៀត ដើម្បីគេចពីការរកឃើញ។
ការធ្វើតេស្តដោយមន្ទីរបសុព្យាបាល បសុពេទ្យ និងជលផលខេត្តភូថូ បានបញ្ជាក់ថា សំណាកទាំងអស់ដែលយកចេញពីកន្លែងផ្ទុកត្រជាក់របស់ Phong បានធ្វើតេស្តវិជ្ជមានចំពោះមេរោគ ASF ។
ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលមានដើមកំណើតនៅទ្វីបអាហ្រ្វិក រីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមជ្រូក ហើយមានអត្រាស្លាប់ជិត ១០០ ភាគរយ។ ជំងឺនេះមិនឆ្លងដល់មនុស្សទេ ប៉ុន្តែអាចឆ្លងបានដោយមនុស្ស អាចនាំឲ្យមានការរីករាលដាលយ៉ាងទូលំទូលាយ ដែលបំផ្លាញការចិញ្ចឹមជ្រូក និងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ៕
