កីឡា

Alba ថា Abidal កំពុងបង្កបញ្ហាព្យុះភ្លៀងនៅក្លឹប Barcelona ហើយ

មកដល់សប្តាហ៍គេអាចមើលឃើញថា កីឡាករម្នាក់ទៀតហើយគឺJordi Albaដែលបានចូលរួមជាមួយនឹង កំពូលកីឡាកររបស់ក្លឹបBarcelona កីឡាករ Messi ក្នុងការទិះតៀនទៅលើប្រធានផ្នែកកីឡា របស់ក្លឹបលោក Eric Abidal ពាក់ព័ន្ធទៅនឹងមតិយោបល់គាត់ទៅលើ បញ្ហាបណ្តេញលោកValverdeនោះ។

រំលឹកថាប៉ុន្មានថ្ងៃចុងក្រោយនេះ Barcelona បានក្លាយទៅជាមានភាពល្អក់កករមួយរវាង កីឡាករMessiនិងប្រធានផ្នែកកីឡាគឺលោកAbidal។ Messiបានប្រើប្រាស់បណ្តាញសង្គម ឆ្លើយតបវិញទៅនឹងអ្វីដែលលោក Abidal កន្លងមកបាននិយាយថាកីឡាករទាំងឡាយមិនសប្បាយចិត្តឡើយ ក្រោមការដឹកនាំរបស់លោក Valverde ហើយក៏មិនបានធ្វើការងារហត់នឿយ ដើម្បីក្លឹបឡើយដោយសារបញ្ហាផ្ទៃក្នុង មិនសូវមានទំនាក់ទំនងល្អ។

Alba បង្ហាញចំណាប់អារម្មណ៍ទៅលើរឿងនេះ បាននិយាយថាក្លឹបទទួលរងភាពបរាជ័យគ្រប់គ្រាន់ហើយ ប៉ុន្តែមិនគួរមានបញ្ហាខាងក្នុងជាមួយគ្នាឯងបែបនេះទេ។ Alba បញ្ជាក់ត្រង់ៗទៀតថា Abidal ក៏ធ្លាប់ជាកីឡាករដែរ ប៉ុន្តែគាត់មិនគួរប្រើប្រាស់ពាក្យពេជទាំងនោះនៅក្នុងបន្ទប់កីឡាករ ឬជាសាធារណៈបែបនេះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top