កីឡា

Bellingham ស៊ុតគ្រាប់ជ័យជំនះ ក្នុងការប្រកួត El Clasico យប់មិញនេះ

ក្នុងបញ្ជីកីឡាករ ដែលស៊ុតបញ្ចូលទីទាំង៣គ្រាប់ ក្នុងការប្រកួតដំធំ របស់លីគកំពូល អេស្បាញឬគ្រប់គ្នាស្គាល់ថា El Clasico រវាងក្រុម Barcelona និង Real Madridយប់មិញ បានបញ្ចប់ទៅដោយ មិនមានឈ្មោះរបស់កីឡាករ Lamine Yamal។

លទ្ធផលបញ្ចប់២ទល់នឹង១ដោយ Real Madrid ជាអ្នកយកបាន ៣ពិន្ទុពីការប្រកួតនេះ ។ ២គ្រាប់ដែលស៊ុតបញ្ចលទីដោយ Mbappe និង Bellingham ខណៈដែល Barcelona អាចស៊ុតបញ្ចូលទី ដោយកីឡាករ Lopez។យ៉ាងណាក្តីគេក៏ឃើញ មានកាតក្រហមមួយដែរ នៅចុងម៉ោងគឺកីឡាករ Pedri។

បញ្ចប់ការប្រកួតនេះ Real Madrid យក់បាន៣ពិន្ទុឡើងទៅលេខមួយ កំពូលតារាងមាន២៧ពិន្ទុខណៈដែល Barcelona មានត្រឹមតែ២២ពិន្ទុ ឈរនៅលេខរៀងទី២ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top