ភ្នំពេញ ៖ លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា កីឡាករយូដូវ័យក្មេងកម្ពុជា របស់ខេមរសហព័ន្ធយូដូទាំង ៣ នាក់ សុទ្ធសឹងធ្លាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 និងការប្រកួតកម្រិតអន្តរជាតិនានា ចំណែកចូលរួមការប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០២៥ “ASIAN YOUTH GAMES 2025” នៅ ប្រទេសបារ៉ែននេះ រូបលោកមានក្តីសង្ឃឹមថា ទទួលបានលទ្ធផលល្អប្រសើរ ជាក់ជាមិនខាន់ឡើយ ។

លោកបានលើកឡើងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡាបានដឹកនាំក្រុមកីឡាករ-កីឡាការិនីយូដូ និងជីជឺតស៊ូចំនួន ៨ នាក់ចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាយុវជន អាស៊ី លើកទី៣ (3rd Asian Youth Games 2025) នៅប្រទេសបារ៉ែន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងនោះដោយមានការ ជូនដំណើរពីលោក ផាត បញ្ញាសុជាតក៌ តំណាងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងជានាយរងបេសកម្ម ។

លោក ម៉ារ វង្សវិបុល បានបន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ “ASIAN YOUTH GAMES 2025” នេះមានកីឡាករ-កីឡាការិនីសម្បូរទៅដោយកីឡាករ-កីឡាការិនីវ័យក្មេងសុទ្ធតែជើងខ្លាំងៗ និងមានបទសោធន៍ច្រើន ប៉ុន្តែរូបលោកនៅតែមានក្តីសង្ឃឹមទៅលើកីឡាករទំាង៣នាក់រួមមានកីឡាទី ជីហាវ កីឡាករ ឃុំ រតនាសិលា និងកីឡាករ កែវ ពុទ្ធាចេស្តា ជាកីឡាករក្រុមថ្នាល ក៏មានបទសោធន៍ ប្រកួតកម្រិតអន្តរជាតិដែរ ។ កីឡាករទំាងនេះ អាចមានឱកាសដណ្តើម មេដាយ ជូនខេមរសហព័ន្ធយូដូ និងប្រទេសកម្ពុជាបាន ចំពោះមេដាយវិញ លោកមិនអាចកំណត បានឡើយថា មេដាយមាស ប្រាក់ និងសំរិទ្ធទេ ។

បញ្ជាក់ថា កម្ពុជាបានបញ្ជូនក្រុមកីឡា ១៣ប្រភេទកីឡាចូលរួមប្រកួតរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣x៣ យូដូ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បាល់ទាត់លើតុ គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្ដោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនី ក្រុមកីឡាជម្រើសជាតិ ថ្នាលត្រៀមចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅបារ៉ែន៕



