យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងមិនធ្វើការរុញរាឡើយ ក្នុងការធ្វើការងារសម្រេចចិត្ត លក់កីឡាករខ្សែប្រយុទ្ធហូឡង់ Hojlund ចេញពីក្លឹប នៅខែមករាខាងមុខនេះ។
កីឡាករខ្សែប្រយុទ្ធមាឌធំរូបនេះ បានចូលរួមជាមួយ នឹងក្លឹបកាលពីឆ្នាំ២០២៣ពីក្លឹប Atalanta ហើយបច្ចុប្បន្នកំពុងលេងខ្ចីជើង ឲ្យក្លឹបនៅអ៊ីតាលីវិញគឺ Napoli។
យ៉ាងណាក្តីនៅខែមករាខាងមុខនេះ គេជឿជាក់ថា Man UTD នឹងមិនទុកឲ្យពេលវេលារងចាំយូរនោះឡើយដើម្បីលក់កីឡាកររូបនេះចេញពីបញ្ជីរបស់ក្លឹប។
គួរឲ្យដឹងដែរថាកីឡាកររូបនេះ បានបង្ហាញទំរង់លេងល្អឡើងវិញ ពេលផ្ទេរទៅលេងខ្ចីជើងនៅ Napoli ដោយអាចរកគ្រាប់បាល់បាន៤គ្រាប់ មកហើយក្នុងការបង្ហាញខ្លួនចំនួន ៦ប្រកួតកន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី
