យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចូលរួមជាមួយនឹង Barcelona ក្នុងការចរចាជាមួយ នឹងកីឡាករគោលដៅ ដ៏មានសក្តានុពលម្នាក់ ដែលកំពុងលេងនៅអាល្លឺម៉ង់។
កីឡាករ Fisnik Asllani ដែលបច្ចុប្បន្ន មានវ័យ២៣ឆ្នាំ កំពុងលេងឲ្យក្លឹប Hoffenheim កំពុងទាក់ទាញចំណាប់ អារម្មណ៍ពីក្លឹបជាច្រើននៅអឺរ៉ុប ដែលក្នុងនោះ Bayern គិតឃើញថា គាត់ គឺជាគោលដៅ រយៈពេលវែងសម្រាប់ជំនួស តំណែងរបស់កីឡាករ Harry Kane ។
រដូវកាលថ្មីកន្លងមកនេះ Asllani អាចស៊ុតបានទៅដល់៦គ្រាប់ ហើយក្នុងការប្រកួតទាំងអស់ ។ តាមប្រភពដដែលបានសរសេរថា រដូវក្តៅឆ្នាំក្រោយនេះ នឹងអាចក្លាយទៅ ជាពេលវេលាសម្រាប់ការសម្រេចចិត្តរបស់ក្លឹប និងកីឡាករ ចំពោះសំណើរទាំងពីរនេះ៕
ប្រែសម្រួល៖ស៊ុនលី
