កីឡា

McTominay បង្ហាញអំពីផែនការ អនាគតទោះបីជាមានការពិភាក្សា អំពីការវិលត្រឡប់អង់គ្លេស

យោងតាមការចេញផ្សាយរបស់​ The Goal បានឲ្យដឹងថា កីឡាករអន្តរជាតិសញ្ជាតិស្កុត Scott McTominay ធ្លាប់បានសម្រេចចិត្តយ៉ាង ឆាប់រហ័សក្នុងការ ផ្ទេរទៅចូលរួម Napoli ពីក្លឹប Man UTD កាលពីរដូវកាលមុន។

ប៉ុន្តែក្រោយទទលបាន លទ្ធផលយ៉ាងធំធេង នៅក្នុងលីគកំពូលអ៊ីតាលី កន្លងមកនេះគេជឿជាក់ថា កំពុងមានកិច្ចពិភាក្សា ក្នុងការវិលត្រឡប់ទៅលីគកំពូលអង់គ្លេសវិញឬជាមួយនឹងក្លឹបនៅអេស្បាញ Barcelona។

គួរឲ្យដឹងដែរថា McTominay បានចូលរួមជាមួយនឹង Napoli កាលពីរដូវកាលមុនក្នុងតម្លៃខ្លួន ប្រមាណជា៣០លានផោន និងកំពុងមានឈ្មោះជាកីឡាករ ឆ្នើមរបស់ក្លឹប Napoliផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top