កីឡា

វគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូWT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២៥ ប្រព្រឹត្តរយៈពេល ៣ ថ្ងៃនៅខេត្តបាត់ដំបង

ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូWT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២៥ ដែលជាផែនការសកម្មភាព ការងារប្រចាំឆ្នាំ២០២៥ របស់ខេមរសហព័ន្ធតេក្វាន់ដូ វគ្គនេះនឹងចាប់ផ្តើមរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

វគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់មូលដ្ឋានប្រចាំឆ្នាំ២០២៥ នេះ សិក្ខាកាម ជាសិស្សគុនតេក្វាន់ដូ WT មានអាយុចាប់ពី ១៨ឆ្នាំឡើង(យកឆ្នាំ២០២៥ ជាគោល) ត្រូវមានកម្រិតខ្សែក្រវាត់ខ្មៅដាន់ KUKKIWON ចាប់ពី ២ដាន់ឡើងក្នុងមួយក្លិប អាចបញ្ជូនសិក្ខាកាមចូលរួមបានចំនួន ០១នាក់ ករណីចំនួនលើសពី ២០នាក់ ផ្តល់អទិភាពសម្រាប់សិក្ខាកាម ជាស្ត្រី ។

ចំពោះគ្រូបង្វឹកមានកម្រិតខ្មៅដាន់ KUKKIWON ១ដាន់ ដែលខកខានមិន បានប្រឡងឡើង ខ្សែក្រវាត់ខ្មៅដាន់ចាប់ពី ៣ឆ្នាំឡើង គឺអាចដាក់ពាក្យ ចូលរួមរៀន វគ្គបណ្តុះបណ្តាលបាន ។ សិក្ខាកាមដែលធ្លាប់ចូលរួមវគ្គ បណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ម្តងហើយមិនអនុញ្ញាតឲ្យចូលរួម ពុំមានបង់ថវិកាចូលរួមឡើយ៕
ដោយ៖លី ភីលីព

Most Popular

To Top