កីឡា

ប្រធានប្រធានសមាគមបាល់ទាត់ថៃ លោកស្រី Pang ការពារការសម្រេចចិត្តបណ្តេញគ្រូបង្វឹកក្រុមជម្រើសជាតិថៃ Ishii

ថៃ៖ លោកស្រី Pang ដែលជាប្រធានសមាគមបាល់ទាត់ថៃ (FAT) បានទទូចថា ការសម្រេចចិត្តទាំងអស់របស់លោកស្រីសម្រាប់ផលប្រយោជន៍កាន់តែច្រើនរបស់វិស័យកីឡាបាល់ទាត់ថៃ បន្ទាប់ពីរលកនៃការរិះគន់បានកើងឡើងចំពោះការបណ្តេញគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ Masatada Ishii ចេញភ្លាមៗ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express  ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានបាត់បង់ការងាររបស់លោកនៅថ្ងៃទី២១ ខែតុលា ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីជ័យជម្នះ ៦-១ របស់ថៃលើតៃវ៉ាន់ក្នុងវគ្គជម្រុះ Asian Cup  2027។ ក្រោមការដឹកនាំរបស់លោក Masatada Ishii  ថៃបានឈ្នះ ១៦ ស្មើ ៦ និងចាញ់ ៨ប្រកួត ដោយកើនឡើងដល់លេខ៩៦ ក្នុងចំណាត់ថ្នាក់ FIFA ជាតំណែងខ្ពស់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ២០០៨។

ការសម្រេចចិត្តនេះត្រូវបានរិះគន់យ៉ាងខ្លាំង ខណៈ Masatada Ishii នៅតែកំពុងធ្វើការងារបានល្អនៅក្នុងយុទ្ធនាការជម្រុះ Asian Cup 2027 របស់ថៃ ដោយមានការប្រកួតពីរទៀតនៅសល់។

អ្នកអត្ថាធិប្បាយ Sorayuth Suthassanachinda បានហៅវាថា ការបណ្តេញគ្រូបង្វឹកដ៏ចម្រូងចម្រាសបំផុតមួយ។ អតីតខ្សែប្រយុទ្ធថៃ Teeratep Winothai បានចង្អុលបង្ហាញពីកំហុស ២ នៃការសម្រេចចិត្តនេះ។

លោកបានប្រាប់ Thairath ថា ខ្ញុំគិតថានេះជាការសម្រេចចិត្តខុសពេលវេលា ព្រោះវាប៉ះពាល់ដល់គោលដៅនៃការប្រកួតជម្រុះសម្រាប់ពានរង្វាន់អាស៊ីឆ្នាំ ២ឥ២៧ ។ ការសម្រេចចិត្តនេះក៏មានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ  នៅពេល FAT មានបំណុល ហើយក្នុងពេលជាមួយគ្នានេះ វាប៉ះពាល់ដល់ទំនាក់ទំនងបាល់ទាត់រវាងថៃ និងជប៉ុន៕

Most Popular

To Top