The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Santiago Gimenez មួយរយៈកាលចុងក្រោយនេះហាក់ដូចជាមិនអាចរកគ្រាប់បាល់បានសោះជូនក្លឹប AC Milan ហើយកំពុងក្លាយជាគោលដៅសម្រាប់ក្លឹបលក់ចេញហើយនៅខែមករាខាងមុខ។
តាមប្រភពដដែលបានបញ្ជាក់ទៀតថា AC Milan កំពុងសម្លឹងមើលកីឡាករធ្លាក់ជើងម្នាក់ផ្សេងទៀតដែលកំពុងលេងឲ្យក្លឹប Man UTD ។កីឡាករ Zirkzee តាមដែរដឹងគឺប្រហែលជានឹងមិនអាចបន្តលេងនៅអង់គ្លេសជាមួយនឹង Man UTD ទៀតឡើយ។
នោះជាឳកាសសម្រាប់ AC Milan ដើម្បីចរចាខ្សែប្រយុទ្ធហូឡង់រូបនេះមកសាកល្បងលេងក្នុងតំណែងជំនួសកីឡាករ Gimenez ។
គួរឲ្យដឹងដែរថា Gimenez បានចូលរួមជាមួយនឹង AC Milan កាលពីខែមករាឆ្នាំ២០២៥ ក្នុងតម្លៃខ្លួនប្រមានជា២៨,៥លានអឺរ៉ូពីក្លឹប Feyenoord ដោយគ្រានោះគាត់អាចស៊ុតបញ្ចូលទីបានទៅដល់ ៦៥គ្រាប់ក្នុងការបង្ហាញខ្លួនទាំង ១០៥ប្រកួតនៅលីគកំពូលហូឡង់៕
ប្រែសម្រួល៖ ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						