(ភ្នំពេញ)៖ ដោយមើលឃើញពីសន្ទុះនៃភាពរីកចម្រើននៃ សិល្បៈ វប្បធម៌ ដែលកើតចេញពី ស្មារតីខ្មែររួបរួមគ្នា ក្នុងការគាំទ្រ មរតកវប្បធម៌ សិល្បៈ និងស្នាដៃផ្សេងៗ ទើបក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមសហការឧបត្ថម្ភជាមួយ ផលិតកម្ម សាន់ដេ ក្នុងការបង្កើតព្រឹត្តិការណ៍្រប្រគំតន្រ្តីខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT។
គោលបំណងចម្បង នៃការសហការនេះ គឺចង់លើកកម្ពស់ ផ្សព្វផ្សាយ វិស័យសិល្បៈ តន្រ្តីខ្មែរ គ្រប់ទម្រង់ឱ្យកាន់តែរីកចម្រើន ពោលគឺនៅតែរក្សាសិល្បៈ តន្រ្តីបុរាណ និងបន្តអភិវឌ្ឍតន្រ្តីសម័យ។ កម្មវិធីនេះធ្វើឡើងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងថ្នាក់ដឹកនាំពីផលិតកម្ម សាន់ដេ និងស្ថានីយ៍ទូរទស្សន៍ CTN។
ជាពិសេសតាមរយៈសុន្ទរកថាដ៏មានន័យរបស់ អ្នកឧកញ៉ា លាង ម៉េង នាឱកាសប្រកាសជាផ្លូវការ លើការសហការរួមគ្នានេះ យល់ថាជំហាន និង ភាពរីកចម្រើនបច្ចុប្បន្នរបស់វប្បធម៌ប្រពៃណីខ្មែរ កើតចេញពីស្មារតីរួបរួម និងការគាំទ្រយ៉ាងសកម្មរបស់បងប្អូនខ្មែរគ្រប់រូប ជាក់ស្តែងសមិទ្ធផលផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ»។ ខ្មែរ ប៊ែវើរីជីស មានមោទនភាពដែលឃើញបងប្អូនខ្មែរ នៅតែរក្សាជំហររឹងមាំក្នុងការជំរុញវិស័យសិល្បៈ ដែលជាស្ពានដ៏សំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
ការប្រកាសជាផ្លូវការនៃការសហការនេះ បានបង្ហាញពីភាពស្និទ្ធស្នាល និងគោលគំនិតរួមគ្នារបស់ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស, ផលិតកម្ម សាន់ដេ, ស្ថានីយ៍ទូរទស្សន៍ CTN, និងក្រុម សិល្បករ-សិល្បការិនី ធ្វើដំណើរទស្សនកិច្ចនៅតាមផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ ដើម្បីជួបសំណេះសំណាលជាមួយអាជីវករខ្មែរ ទទួលទានអាហារខ្មែរ និងសកម្មភាពផ្សេងៗទៀតផង។ ខ្មែរ ប៊ែវើរីជីស នឹងនៅតែបន្តចក្ខុវិស័យក្នុងការគាំទ្រវិស័យសិល្បៈ វប្បធម៌ និងវិស័យផ្សេងៗទៀតនៅកម្ពុជារួមមាន វិស័យកីឡា សុខាភិបាល និងអប់រំ ដើម្បីជាផ្នែកមួយក្នុងការអភិវឌ្ឍជាតិ។
សិល្បៈខ្មែរ វប្បធម៌ខ្មែរ កូនខ្មែរអ្នករក្សា កូនខ្មែរអ្នកលើកស្ទួយ! ខ្មែរ ប៊ែវើរីជីស លើកស្ទួយសិល្បៈខ្មែរឱ្យដល់កម្រិតកំពូល!
CAMBODIA COLA! រសជាតិសម្លេងថ្មី លើកកម្ពស់តន្ត្រីខ្មែរ!
ទឹកពិសាកម្ពុជា! តែងតែនៅពីក្រាយលើកស្ទួយ សិល្បៈវប្បធម៌ខ្មែរ!






 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
						 
													 
						 
													 
						 
													 
						 
													 
						