បារ៉ែន ៖ នាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូ កម្ពុជា តំណាងលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកម្ពុជាដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ -កីឡាការិនីកម្ពុជាចូលរួមពិធី បិទព្រឹត្តិការណ៍ប្រកួតកីឡា យុវជនអាស៊ីហ្គេម “ASIAN YOUTH GAMES 2025” លើកទី៣ នៅព្រះរាជាណាចក្របារ៉ែន ក្នុងសាល Khalifa sports city hall ដោយការប្រកួតប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

កម្ពុជាកម្ពុជាឈរចំណាត់ថ្នាក់លេខ ៣១ នៃតារាងមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games 2025) នៅប្រទេសបារ៉ែន ដោយដណ្តើម បានមេដាយ ៤ គ្រឿង ខណៈប្រទេសចិនឈរចំណាត់ ថ្នាក់លេខ១ ឈ្នះមេដាយសរុប ១៤៧ គ្រឿង ដែលប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។
តារាងមេដាយសរុបចុងក្រោយ នៃព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣ នៅប្រទេសបារ៉ែនបានបង្ហាញ ជាផ្លូវការហើយ ក្នុងនោះប្រទេសកម្ពុជាឈរចំណាត់ថ្នាក់លេខ ៣១ ដណ្តើមបានមេដាយ ៤ គ្រឿង រួមមានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ។ ប្រទេសចិនឈរចំណាត់ថ្នាក់លេខ ១ ដណ្តើមមេដាយសរុប ១៤៧ គ្រឿង ក្នុងនោះមេដាយមាស ៦៣ គ្រឿង មេដាយប្រាក់ ៤៩ គ្រឿង និងមេដាយសំរឹទ្ធ ៣៥ គ្រឿង ។

ចំណែកអ៊ុយបេគីស្ថានឈរចំណាត់ថ្នាក់លេខ ២ ដណ្តើមមេដាយសរុប ៨១ គ្រឿង មេដាយមាស ៣៧ គ្រឿង មេដាយប្រាក់ ១៦ គ្រឿង និងមេដាយសំរិទ្ធ ២៨ គ្រឿង និងកាហ្សាកស្ថាន ឈរចំណាត់ថ្នាក់លេខ៣ ដណ្តើមមេដាយសរុប ៩៣ គ្រឿង មេដាយមាស ២៤ គ្រឿង មេដាយប្រាក់ ២៩ គ្រឿង និងមេដាយសំរិទ្ធ ៤០ គ្រឿង៕




