កីឡា

Kane ពិចារណាកុងត្រា Barcelona ខណៈដែលកុងត្រានៅ Bayern ហាក់ដូចជាមិនច្បាស់លាស់

យោងតាមការ ចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Harry Kane គឺកំពុងធ្វើកា រពិចារណា ក្នុងការចាកចេញពីក្លឹប Bayern Munich ហើយក្នុងគ្រាដែលការបន្តការចរចា កុងត្រា ហាក់ដូចជាមិនមានភាព ច្បាស់លាស់នៅឡើយ។

ប្រភពដដែលជឿជាក់ថាកីឡាករ អង់គ្លេសរូបនេះមិនត្រឹមតែប៉ុណ្ណោះ នឹងអាចពិចារណាក្នុងការធ្វើដំណើរ ទៅចូលរួមក្លឹបយក្សអេស្បាញ Barcelona ផងដែរ។

បច្ចុប្បន្នមានឈ្មោះជាកីឡាករ ដែលស៊ុតបញ្ចូលទី បានច្រើនជាងគេ ក្នុងរដូវកាលថ្មីនៅ Bayern ប៉ុន្តែកុងត្រាត្រឹមឆ្នាំ២០២៧ របស់គាត់គឺអាចអនុញ្ញាតិ ឲ្យគាត់ចាកចេញពីក្លឹប នៅរដូវក្តៅឆ្នាំក្រោយ ជាមួយនឹងតម្លៃខ្លួនប្រមាន ជា៥៧លានផោន ។

ដូច្នេះការសម្រេចចិត្ត ដ៏ត្រឹមត្រូវមួយនឹងអាចឲ្យ Kane អាចបន្តកម្រិតលេង របស់គាត់នៅលីគកំពូលណាមួយ ដើម្បីធានាតំណែង នៅជម្រើសជាតិអង់គ្លេសត្រៀម ព្រឹត្តិការណ៍សំខាន់ៗ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top