ការប្រកួតក្នុងលីគកំពូល អង់គ្លេសសប្តាហ៍ទី១០ យប់មិញនេះក្រុមភ្ញៀវ Man City បានបើកទ្វារស្វាគមន៍ក្រុម Bournemouth ជាមួយនឹងលទ្ធផល គួរជាទីគាប់ចិត្ត។
ម្ចាស់ផ្ទះស្វាគមន៍គ្រាប់បាល់បញ្ចូលទីដំបូង នៅនាទទី១៧ ដោយខ្សែប្រយុទ្ធ Erling Halaand ប៉ុន្តែត្រូវបានតាមពី ក្រោមមកវិញដោយ Adams នាទីទី២៥។
Halaand បន្ថែមមួយគ្រាប់វិញនាទីទី៣៣ និងគ្រាប់ចុងក្រោយដោយ O’Relly នាទីទី៦០ ធ្វើឲ្យបញ្ចប់ការប្រកួត Man City ស៊ុតបាន៣គ្រាប់ទល់នឹង១ ។
៣ពិន្ទុនេះធ្វើឲ្យ Man City ត្រឡប់ទៅកំពូលតារាង លេខរៀងទិ២វិញ បណ្តោះអាសន្នមាន១៩ពិន្ទុ តាមពីក្រោយក្រុមលេខ១ កាំភ្លើងធំ Arsenal ដែលមានដល់ទៅ២៥ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី
