ព្រឹត្តិការណ៍បាល់ទាត់ Champions League នៅវគ្គជម្រុះបានធ្វើឡើងសាជាថ្មីយប់មិញ។ក្នុងនោះការប្រកួតរវាង Liverpool និង Real Madrid ដែលជាគូប្រជែងចាស់នោះបានបញ្ចប់ទៅក្នុងលទ្ធផលត្រឹមតែ១ទល់នឹង០ប៉ុណ្ណោះ។
បាល់បញ្ចូលទីកើតឡើងតែមួយគ្រាប់ប៉ុណ្ណោះរវាងក្រុមទាំងពីរយប់មិញ។កីឡាករខ្សែបម្រើប្រយុទ្ធ Alexis Marc Allister នៅនាទីទី៦១អាចស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់នៅក្នុងការប្រកួតនេះ។
Liverpool ថ្វីត្បិតតែគ្រប់គ្រងបាល់បានតិចជាង៤៣ភាគរយទល់នឹង៥៧ភាគរយប៉ុន្តែអាចបង្កើតឳកាសស៊ុតបញ្ចូលទីដល់ទៅ១៥ដងទល់នឹង៧ដង។ការប៉ុនប៉ងស៊ុតចំគោលដៅមាន១០ដងទល់នឹង២ដង។
យ៉ាងណាក្តី Liverpool និង Real Madrid នៅក្នុងបញ្ជីតារាង Champions League បច្ចុប្បន្នមាន៩ពិន្ទុដូចគ្នាតែចាញ់ Real Madrid នូវចំនួនគ្រាប់បាល់ឈរនៅលេខរៀងទីទី៥និងទី៦៕
ប្រែសម្រួល៖ ស៊ុនលី
