ប្រកួតជម្រុះយប់មិញព្រឹត្តិការណ៍ Champions League យប់មិញរវាងក្រុមខ្លាំងបារាំង PSG និងក្រុមអាល្លឺម៉ង់ Bayern Munich បានបញ្ចប់ទៅក្នុងលទ្ធផល២ទល់នឹង១។
PSG ថ្វីត្បិតតែអាចគ្រប់គ្រងបាល់បានច្រើនជាងគេក្តីដល់ទៅ៦៥ភាគរយទល់នឹង៣៥ភាគរយនិងព្យាយាមស៊ុតបានចេញច្រើនដងចំគោលដៅច្រើនដងប៉ុន្តែសំណាងហាក់ដូចជាមិនមានឡើយ។
គ្រាប់បាល់ដំបូងធ្វើបានដោយ Bayern តាំងតែពីនាទីទី៤ដោយកីឡាករ Luis Diaz និងបន្ទាប់មកមួយគ្រាប់ទៀតដោយ Diaz ដដែលនាទីទី៣២។
យ៉ាងណាក្តី PSG អាចតាមពីក្រោយបានមួយគ្រាប់មកវិញនាទីទី៧៤ដោយកីឡាករ Joao Neves បញ្ចប់លទ្ធផល២ទល់នឹង១ខណៈដែល PSG ឈរនៅលេខរៀងទី៣ដដែលមាន៩ពិន្ទុហើយ Bayern មានទី១២ពិន្ទុពេញក្នុងដៃឈរនៅកំពូលតារាង៕
ប្រែសម្រួល៖ ស៊ុនលី
