កីឡា

Foden ស៊ុតបាន២គ្រាប់ជួយឲ្យ Man City រកពិន្ទុបានក្នុងវគ្គជម្រុះនៅ Champions League

ការប្រកយតក្នុងវគ្គជម្រុះ​នៃព្រឹត្តិការណ៍ Champions League យប់មិញនេះក្រុមមេឃខៀវ Man Cityអាចរកជ័យជំនះទៅលើក្រុមខ្លាំងអាល្លឺម៉ង់ Dortmund យ៉ាងចាស់ដៃ។

កីឡាករខ្សែប្រយុទ្ធ Phil Foden គឺជាអ្នកស៊ុតបញ្ចូលទីបានដល់ទៅ២គ្រាប់ម្នាក់ឯងតាំងតែពីនាទីទី២២និងមួយគ្រាប់ទី២នៅនាទីទី៥៧។ក្រៅពីនោះកីឡាករ Haaland អាចស៊ុតបាន១គ្រាប់ទៀតនាទីទី២៩និង Cherki នៅនាទីទី៩០បូក១។

លទ្ធផល៤ទល់នឹង១នេះធ្វើឲ្យ Man City ទទួលបាន៣ពិន្ទុឡើងទៅលេខ៤ក្នុងតារាងមាន១០ពិន្ទុតាមពីក្រោយក្លឹប Bayern , Arsenal និង Inter ដែលសុទ្ធតែមាន១២ពិន្ទុដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top