ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស រឹបអូសឆ្អឹង ដាយណូស័រតម្លៃ ១៦ លានដុល្លារ ពីអ្នកជំនួញម្នាក់ ដែលមានមូលដ្ឋានប្រទេសសិង្ហបុរី

សិង្ហបុរី៖ អាជ្ញាធរអង់គ្លេស បានរឹបអូសឆ្អឹងដាយណូស័រ ដ៏កម្រដែលធ្លាប់ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ១២,៤ លានផោន ស្មើនឹង ១៦,១ លានដុល្លារអាមេរិករួម ជាមួយនឹងអាផាតមិនចំនួន ៩ នៅទីក្រុងឡុងដ៍ និងទ្រព្យសម្បត្តិផ្សេងទៀត ពីអ្នកជំនួញម្នាក់ ដែលមានមូលដ្ឋាន ប្រទេសសិង្ហបុរី ក្នុងករណីមួយ ដើម្បីទាមទារយកមកវិញ នូវប្រាក់ចំណូលត្រូវបានចោទ ប្រកាន់ពីបទឧក្រិដ្ឋ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

គ្រោងឆ្អឹងហ្វូស៊ីល របស់ដាយណូស័រ Allosaurus ចំនួន ២ និងដាយណូស័រ Stegosaurus មួយ គឺជាទ្រព្យសម្បត្តិត្រូវបាន រឹបអូសដោយទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិរបស់ចក្រភពអង់គ្លេស ក្នុងការដោះស្រាយដែល បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធជាមួយ Su Binghai និងក្រុមហ៊ុនរបស់លោក គឺ Su Empire Limited ក្រោមច្បាប់ស្តីពីប្រាក់ចំណូលនៃឧក្រិដ្ឋកម្ម។

ច្បាប់នេះធ្វើឲ្យអាជ្ញាធរអង់គ្លេសរឹបអូសយកទ្រព្យសម្បត្តិ ត្រូវបានចាត់ទុកថា ត្រូវបានទិញដោយខុសច្បាប់ ទោះបីជាមិនមានការកាត់ទោស ព្រហ្មទណ្ឌក៏ដោយ ។ NCA មិនបានផ្តល់ព័ត៌មានលម្អិត អំពីការចោទប្រកាន់ ដែលបានបង្កឲ្យ មានករណីពាក់ព័ន្ធនឹង Su នោះទេ។

គ្រោងឆ្អឹងដាយណូស័រ Jurassic ដ៏ធំសម្បើម ដែលមានអាយុកាលប្រហែល ១៥០ លានឆ្នាំ ត្រូវបានទិញក្នុងការដេញថ្លៃ កាលពីឆ្នាំមុននៅ Christie’s តម្លៃ ១២.៤ លានផោន។ ផ្ទះដេញថ្លៃបានចេញផ្សាយរូបថត របស់ពួកគេនៅពេលនោះ ដែលស្រដៀងនឹងការតាំងបង្ហាញ ពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ។

ក៏មានស្នាដៃសិល្បៈចិនចំនួន ១១ ត្រូវបានរកឃើញក្នុងករណីនេះ ត្រូវបានទិញក្នុងការដេញថ្លៃកាលឆ្នាំ ២០២២ តម្លៃជាង ៤០០,០០០ ផោន។

យោងតាមដីការបស់តុលាការ ថា មួយភាគបួននៃប្រាក់ចំណូលពីការ លក់ទ្រព្យសម្បត្តិដែលបានរកឃើញ នឹងត្រូវបង់ទៅក្នុងគណនីធនាគារ ដែលតែងតាំងដោយ Su៕

Most Popular

To Top