វ៉ាស៊ីនតោន៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) នឹងកាត់បន្ថយចរាចរណ៍ផ្លូវអាកាស ១០ ភាគរយនៅទីតាំងចំនួន ៤០ ចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈដែលការបិទរដ្ឋាភិបាល សហព័ន្ធដែលកំពុងបន្ត បានក្លាយជាការបិទយូរបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក នេះបើយោងតាមលោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ។
លោក Duffy បានេីកឡេីងថា “យើងកំពុងព្យាយាមពឹង ផ្អែកលើការពិតដែលថា នៅពេលដែលយើងឃើញ សម្ពាធកើនឡើងនៅក្នុងទីផ្សារទាំង ៤០ នេះ យើងមិនអាចមិនអើពើនឹងវាបានទេ ហើយយើងនឹងមិនរង់ចាំបញ្ហាសុវត្ថិភាព ដើម្បីបង្ហាញឱ្យឃើញពិត ប្រាកដនោះទេ នៅពេល ដែលសូចនាករដំបូងកំពុងប្រាប់យើងថា យើងអាចចាត់វិធានការ នៅថ្ងៃនេះ ដើម្បីការពារកុំឱ្យអ្វីៗកាន់តែយ៉ាប់យ៉ឺន”។
លោកបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយលោក Bryan Bedford អ្នកគ្រប់គ្រង FAA ថា “ខ្ញុំគិតថាវានឹងនាំ ឱ្យមានការលុបចោល កាន់តែច្រើន ដែលយើងនឹងធ្វើ ការជាមួយក្រុមហ៊ុន អាកាសចរណ៍ ដើម្បីធ្វើរឿងនេះតាមរបៀបជាប្រព័ន្ធ”។
លោក Bedford បានបន្ដថា ការកាត់បន្ថយសមត្ថភាពហោះហើរ តាមកាលវិភាគ ១០ ភាគរយនឹងសមស្របដើម្បី “បន្តកាត់បន្ថយសម្ពាធ ពីអ្នកត្រួតពិនិត្យ (ចរាចរណ៍ផ្លូវអាកាស) របស់យើង ហើយនៅពេលដែលយើងបន្តឃើញកត្តា ជំរុញបុគ្គលិក នឹងមានវិធានការបន្ថែម ដែលនឹងត្រូវអនុវត្ត នៅក្នុងទីផ្សារជាក់លាក់ទាំងនោះ”៕
ប្រែសម្រួល ឈូក បូរ៉ា
