The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប West Ham បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជាសំណើរមួយចំនួនទៅកាន់កីឡាករអង់គ្លេស Kobbie Mainoo ដើម្បីអាចចាកចេញពីក្លឹបបិសាចក្រហម Man UTD នៅក្នុងខែមករាខាងមុខនេះ។
គេជឿជាក់ថាកីឡាកររូបនេះ កំពុងខកខានការប្រកួតជាបន្តបន្ទាប់ នៅជាមួយនឹងក្លឹបហើយក៏នឹងអាចបាត់បង់តំណែង នៅជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ ពានរង្វាន់ពិភពលោកឆ្នាំ២០២៦ផងដែរ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នMainoo វ័យ ទើបតែ២០ឆ្នាំដែលដុះចេញពីថ្នាលយុវជនរបស់ក្លឹប Man UTD រូបនេះបានបង្ហាញខ្លួនតែ៨ដងប៉ុណ្ណោះ នៅរដូវកាលកន្លងមកនេះនិងម្តងក្នុងជម្រើស ១១នាក់ដំបូងរបស់លោក Ruben Amorim៕
ប្រែសម្រួល៖ស៊ុនលី
