យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool និងក្លឹបមាន់ខ្នាយមាស Spurs កំពុងនាំគ្នាធ្វើការតាមដាន ជើងកីឡាករខ្សែការពារឆ្នើមម្នាក់ ដែលកំពុងលេងនៅលីគកំពូលអាល្លឺម៉ង់។
កីឡាករ Konstantinos Koulierakis ដែលកំពុងលេងឲ្យក្លឹប Wolfsburg បានក្លាយទៅជាកីឡាករ ខ្សែការពារកណ្តាលឆ្នើមវ័យក្មេងម្នាក់ ដែលកំពុងទាក់ចិត្តក្លឹបធំៗនៅអឺរ៉ុ។
ប្រភពដដែលជឿជាក់ថា ក្លឹបទាំងពីរក៏បានត្រៀមសំណើរដ៏មានសក្តានុពលរួច ទៅហើយក្នុងការចរចាជាមួយនឹងកីឡាករខ្សែការពាររូបនេះ។
គួរឲ្យដឹងដែរថា Wolfsburg គឺជាក្លបឹ ដែលមានកេរ្ត៍ឈ្មោះក្នុងការបណ្តុះបណ្តាលកីឡាករឆ្នើមៗ ជាច្រើនជាពិសេសក្នុងតំបន់ការពារ ដែលកន្លងមកមានដូចជា Van de Ven និង Maxence Lacroix ជាដើម៕
ប្រែសម្រួល៖ស៊ុនលី
