កីឡា

ប្រទេសថៃ​ មានគោលបំណង ដណ្តើមមេដាយមាស ឲ្យបាន ១២៩ គ្រឿង ការប្រកួត SEA Games 33 ក្នុងនាមម្ចាស់ផ្ទះ

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃបានបង្កើនគោលដៅ របស់ខ្លួនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (SEA Games ) រហូតដល់មេដាយមាសចំនួន ១២៩ គ្រឿង ដើម្បីឈរនៅលំដាប់កំពូល នៃចំនួនមេដាយសរុបសម្រាប់ ការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ។

គោលដៅនេះត្រូវបានប្រកាសនៅថ្ងៃទី ៤ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ជួបជាមួយសារព័ត៌មាន “Sports Reporters and Photog raphers Association of Thailand’s fifth “Meet the Press: SEA Games 2025” ។ ក្នុងចំណោមវិញ្ញាសា ដែលមន្ត្រីកីឡាថៃបានលើកឡើងថា ជាការរំពឹងទុកមេដាយសំខាន់ៗគឺ បាល់ទះ (កំណត់គោលដៅមេដាយមាស ២ គ្រឿង) និងបេស្បល (មេដាយមាស ២ គ្រឿង )។ កីឡាផ្សេងទៀតរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់រួមមាន បាល់ទាត់លើតុ (មេដាយមាស ៥គ្រឿង ) lawn bowls (មេដាយមាស ៥ គ្រឿង ) បាល់ទះគប់ (មេដាយមាស ២ គ្រឿង) បាល់បោះ (មេដាយមាស ២គ្រឿង) និងបាល់ទះទន់ (យ៉ាងហោចណាស់មេដាយប្រាក់ ១គ្រឿង)។

កាលព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលបានប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ ២ ជារួមជាមួយនឹងមេដាយមាសចំនួន ១០៨ គ្រឿង មេដាយប្រាក់ ចំនួន ៩៦ គ្រឿង និងមេដាយសំរិទ្ធ ចំនួន ១០៨ គ្រឿង ខណៈវៀតណាម ឈរនៅកំពូលតារាង ដោយទទួលបានមេដាយមាស ១៣៦ គ្រឿង មេដាយប្រាក់ ១០៥ គ្រឿង និងមេដាយសំរិទ្ធ ១១៤ គ្រឿង ។

ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានទីក្រុងបាងកកជាទីកន្លែងសំខាន់ រួមជាមួយខេត្តឈុនបុរី និងខេត្តសុងក្លា៕

Most Popular

To Top